មិនដឹងមានរឿងធ្វី ទើបបុរសម្នាក់បើករថយន្ត Mercedes បុកបង្គោលស្តុបនៅមុខសាលា NUM

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ​១២រំលង​អាធ្រាត្រ​ឈានចូលថ្ងៃទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវ​៩៦​ មុខសាកលវិទ្យាល័យជាតិគ្រប់គ្រង សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បេីករថយន្ត​ Mercedes បុកបង្គោលស្តុបបណ្ដាលរងការខូចខាត​ មិនបណ្ដាលឲ្យរងរបួសនោះទេ​។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕

May be an image of 3 people, car and text