ព្រូស ២គ្រឿងសាកកម្លាំងគ្នា បណ្តាលអោយមួយខ្ទាត់ទៅលើសួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ​ម៉ោង​១២:៣០​នាទី រំលង​អា​ធ្រា​ត្រ​ឈាន​ចូល ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៣ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​បណ្ដោយ​ផ្លូវ​ភ្នំពេញ​ហាណូយ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

បើ​យោង​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា​បុរស​ម្នាក់​បេ​ី​ក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AR-2647 បេ​ី​កបត់​ត្រឡប់​ក្រោយ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ដ​ព្រូស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AZ-8216 បេ​ី​ក​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​ខ្ទាត់​ឡេ​ី​ង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​។

ក្រោយ​កេ​ី​ត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​វាស់វែង​យក​រថយន្ដ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕

May be an image of 5 people, car and textMay be an image of 8 people, car and text