បង្កគ្រោះថ្នាក់ចរាចរណ៍ហើយបើករត់ ដល់តែចាប់ឃាត់បានទើបសុខចិត្តធ្វើរឿងនេះ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ២នាទីរំលង​​អាធ្រាត្រ​ឈានចូលថ្ងៃទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវ​ ព្រះសុីសុវត្ថិ​ កែង១០៨​ សង្កាត់​វត្តភ្នំ​ ខណ្ឌ​ដូនពេញ​​ រាជធានី​ភ្នំពេញ​។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បេីករថយន្ត​ Matrix ពាក់ស្លាកលេខភ្នំពេញ​ 2AB-5310 បុករថយន្ត​ព្រូស​ ពាក់ស្លាកលេខភ្នំពេញ​ 2BH-2910 ហេីយរត់គេចពីម្ដុំផ្សារអូឬស្សីរហូតដល់មុខផ្សាររាត្រីត្រូវទេីបឃាត់បាន​។ ក្រោយកេីតហេតុម្ចាស់រថយន្ត Matrix បានផ្ដល់សំណងទៅកាន់រថយន្តព្រូសដេីម្បីបញ្ចប់រឿង៕