កោះកុង៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង០៥នាទី ជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ហុិន ធូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបនៅផ្ទះ មានទីលំនៅ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង បានប្តឹឈ្មោះ ជឹម សាឃឹម ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិ៣ សង្កាត់ស្មាច់មានជយ័ពីបទ ប្រើអំពើហឹង្សាបង្ករបួសស្នាម និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា នៅចំនុចផ្ទះ ជឹម សាខេន ស្ថិតក្នុងភូមិ៣ សង្កាតស្មាច់មានជ័យ ដោយជនសង្ស័យបានយកកំប៉ុងដែកវាយចំពីលើក្បាល បណ្តាលអោយរងរបួសជាច្រើនកន្លែង និងបានយកឈើជ្រុងបុកបំផ្លាញសុីបប្រូជាច្រើនសន្លឹក។
វត្ថុតាងដកហូតរួមមាន កំប៉ុងដែកចំនួន០១ និងឈើបួនជ្រុងចំនួន០១ដើម។ បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅផែនការងារព្រហ្មទណ្ឌខេត្តចាត់ការតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ