ឃាត់ខ្លួនជនសង្ស័យម្នាក់ ទាក់ទងនឹងករណីលួច​ដែក នៅ​ការដ្ឋាន​សំណង់​បុរី​មហា​សំណាង

0

ភ្នំពេញ​៖ ដោយ​បានការ​អនុញ្ញាតិ​ពី​លោក​វរ​សេនី​យ៏ ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បានអោយ​កម្លាំង​នគរបាល​ប៉ុ​ស្តិ៏​ក្បាលកោះ ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​  ស្តី​ពី​ករណី លួច​ដែក នៅ​ការដ្ឋាន​សំណង់​បុរី​មហា​សំណាង ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ថ្ងៃ​ទី​០៤-០៩-២០២៣​ម៉ោង​០៧:០០​នាទី​។

ដើមបណ្តឹង​ឈ្មោះ​ឆាយ រ៉ា​ន់​ឌី​ន ភេទ ប្រុស អាយុ​៣៨​ឆ្នាំ ជាតិខ្មែរ មុខរបរ មេការ​សំណង់ ស្នាក់​នៅ​ភូមិ ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ​។ ​ជនសង្ស័យ​ឈ្មោះ មាស ភា​រុន ភេទ ប្រុស អាយុ​៣៧​ឆ្នាំ ជាតិខ្មែរ មុខរបរ គ្មាន ស្នាក់​នៅ​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ​។

មុន​ពេល​កើតហេតុ ជនសង្ស័យ​បាន​ដើរ​ចូល​ការដ្ឋាន​សំណង់​កើតហេតុ រួច​លួច​ដែកថ្នាំងអំពៅ​៦​ដើម និង​ដែក​កង ៣០​កង យក​ចេញ​គេចខ្លួន​។ លុះដល់​ម៉ោង​១០​និង ០០​នាទី ថ្ងៃ​ដដែល សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ជនសង្ស័យ រួម​និង​វត្ថុ​តាង បញ្ជូន​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ក្បាលកោះ សាកសួរ​។ លទ្ធផល​តេ​ស្តិ៍​ទឹកនោម​ជនសង្ស័យ ៖ វិជ្ជមាន (​មាន​សារធាតុ​ញៀន​)៕

ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ