រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន បង្ហាញការប្តេជ្ញាចិត្តដ៏មុតមាំជាមួយកម្ពុជា ក្នុ​ង​កា​រ​ជំ​រុ​ញ​ការអនុវត្តគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការគ្រប់រូបភាព ឱ្យទទួល​បានផ្លែផ្កា និង ជោ​គ​​ជ័យ

0

ភ្នំពេញ៖ ឯកឧត្តម លីវ ជានឆាវ (LIU Jianchao) រដ្ឋ​ម​ន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានបង្ហា​ញនូ​វ​ការប្តេជ្ញាចិត្តដ៏មុតមាំរបស់ចិន ជាមួយកម្ពុជា ក្នុងការជំរុញការអនុវត្តគំនិតផ្តួចផ្តើម និង កិច្ចសហប្រតិបត្តិការគ្រប់រូបភាព ឱ្យទទួលបានផ្លែផ្កា និង ជោគជ័យ ។ ក្នុងន័យនេះ ឯកឧត្តម បា​នគូសបញ្ជាក់ថា រដ្ឋាភិបាលចិនបន្តគាំទ្រដល់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោ​ម​កា​រដឹកនាំរបស់ សម្ដេចមហាបវរធិបតី ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះ​រា​ជ​រ​ដ្ឋា​ភិ​បាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដ៏​គ្រ​ប់​ជ្រុង​ជ្រោ​​យ ប្រកបដោយ យុទ្ធសាស្ត្រ និង ចក្ខុវិស័យច្បាស់លាស់ ក្នុងរយៈពេលមិនដល់១ខែ នៃ​កា​​​រចូលកាន់តំណែងរបស់ សម្ដេចមហាបវរធិបតី។

ការបង្ហាញការប្តេជ្ញាចិត្តរបស់រដ្ឋ​ម​ន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន នេះ ធ្វើ​ឡើ​ង​ក្នុ​ង​ជំ​នួប ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែ​ត នា​យករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃអាទិត្យ ៣រោច ខែស្រាពណ៍ ឆ្នាំ​ថោះ​​ ប​ញ្ច​ស័ក ពស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែ​ក​ញ្ញា​ ឆ្នាំ២០២៣។

ឯកឧត្តម លីវ ជានឆាវ បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ការ​ប​ន្ត​អ​នុ​វ​ត្ត​​កា​​រទូតមេត្រីភាពចំពោះចិន ។ នេះ គឺជា​ឆន្ទៈដ៏មុតមាំនៃការក​សាង​ឱ្យបា​ននូ​វ​ស​ហ​គ​ម​ន៍​ជោ​គ​វា​សនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ ដែល​ប្រទេ​សទាំ​ងពី​រជា​មិត្ត​ភ័ក្តិ​ដ៏​ស្មោះ​​ត្រ​ង់ និង ជាបងប្អូនបង្កើត ដែល រួមសុខរួមទុក្ខនឹងគ្នាជាដរាបរៀងមក ។ ឯកឧត្តម លីវ ជា​នឆាវ មានក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការ អភិវឌ្ឍរបស់កម្ពុជា ក្រោមការដឹកនាំរបស់ ស​ម្តេ​ច​មហាបវរធិបតី ដែលជាអ្នកនយោបាយវ័យក្មេង, ពោរពេញទៅដោយសមត្ថភាព, ច​ក្ខុវិ​ស័យ​វែ​ងឆ្ងាយ និង មានមនសិការនយោបាយដ៏គួរឱ្យគោរព ។

ឯកឧត្តម ក៏ បានសម្តែងនូវការកោតសរសើរចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធាន​គ​ណ​បក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែល​ជាអ្ន​កយុ​ទ្ធ​សា​ស្រ្ត​ អ្នកបដិវត្ត អ្នកដឹកនាំ និង យោធាដ៏ពិត ប្រាកដ និង ត្រូវ​បាន​ចាត់​ទុ​ក​ជា​គ្រូ​ប​ង្រៀ​ន​វិ​ស័​យ​ន​​យោ​បាយដ៏គួរឱ្យគោរពរបស់ថ្នាក់ដឹកនាំចិន ។

សម្តេចមហាបវរធិបតី បានថ្លែងថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជា​ប្រធានគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, គ​ណ​បក្សប្រ​ជាជនកម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនមួយ ហើយសម្ដេចមហាបវរធិបតី ប្តេជ្ញា​នឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ ឱ្យកា​ន់តែ​ស្អិត​រ​មួត​ប​ន្ថែ​ម​ទៀត មានដូចជាការបណ្តុះបណ្តាលយុវជន, គម្រោងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន, និ​ង កិច្ចសហប្រតិបត្តិការដ៏ទៃទៀត ដែលគ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា (MOU) នា​ពេ​លខាងមុខនេះ ជាសក្ខីភាពស្រាប់៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា