រថយន្តដឹកទឹកកក បើកបុកបង្គោលភ្លើងបណ្តាលអោយរងការខូចខាត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​៤:៤០នាទីទាបភ្លឺ​ ថ្ងៃ​ទី​០៤​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវ​ម៉ៅសេទុង​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បានបេីករថយន្ត​ដឹកទឹកកក​ មានពាក់ស្លាកលេខភ្នំពេញ​ 2AJ-7457 ទៅបុកនឹងបង្គោលភ្លេីងបំភ្លឺផ្លូវ​ បណ្ដាលអោយរងការខូចខាត​ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ។

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំព​ធ្វេីការយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕

May be an image of 1 person, ambulance, trolley, street and text