ព្រូសបុកកង់បីឥណ្ឌាពីក្រោយ បណ្តាលអោយរងការខូចខាត ប៉ុន្តែមិនមានអ្នករងរបួស

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​១២:៥៥នាទីរំលងអាធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវ​សហព័ន្ធ​រុស្ស៊ី​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ​។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់បេីករថយន្ត​ព្រូស​ មានពាក់ស្លាកលេខភ្នំពេញ​ 2BQ-2689 បានទៅបុកម៉ូតូ​កង់បីឥណ្ឌា​ ដែលពាក់ស្លាកលេខកំពង់ធំ​ 1L-0124 ពីក្រោយ​បណ្ដាលរងការខូចខាត​ ប៉ុន្តែមិនមានអ្នករងរបួសនោះទេ​។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃអធិការដ្ឋាន​នគរបាល​ខណ្ឌ៧មករា​ធ្វេីការយករថយន្តនិងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ​៕

May be an image of 3 people, car, road and textMay be an image of motorcycle, scooter, street, road and text