ម៉ូតូបុកចំកណ្តាលរថយន្ត បណ្តាលអោយមនុស្សរងរបួស

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​១០:១៥នាទីយប់​ ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវ​២០៥​ កែង២៨៤​ សង្កាត់​ទួល​ស្វាយព្រៃ​ទី២​ ខណ្ឌបឹងកេងកង​ រាជធានី​ភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានស្ត្រី​ម្នាក់បានជិះម៉ូតូម៉ាក​ Dream C125 មានពាក់ស្លាកលេខភ្នំពេញ​ 2JB-4774 បានទៅបុកជាមួយនឹងរថយន្ត​ម៉ាក Land Cruiser ដែលមានពាក់ស្លាកលេខភ្នំពេញ​ 2AG-7712 បណ្ដាលរងរបួសម្នាក់​។ ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

May be an image of 4 people, scooter, motorcycle, street, road and textMay be an image of 1 person, car and text