ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ១១យប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ មានករណីហិង្សាមួយបានកើតឡើងនៅចំនុចហាងមួយកន្លែង ដែលមានឈ្មោះថា “ចាំ Cursh” នៅតាមបណ្ដោយផ្លូវ៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ប្រភពបឋមបានអោយដឹងថា ការបង្កអំពើហិង្សានេះកើតឡើងដោយសារការទាត់សម្តីគ្នា ទោះកើតជារឿងហើយដេញវាយគ្នាពីក្នុងហាងរហូតដល់ក្រៅហាងបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍។ ក្រោយកើតហេតុភាគីម្ខាងរត់គេចខ្លួននឹងភាីម្ខាងទៀតទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបឹងកេងកងទី១៕