ឃាត់ខ្លួនមួយក្រុមតែម្តង!! ជំនាញខាងលួចកាត់ខ្សែភ្លើង

0

ព្រះ​សីហ​នុ​៖ កាលពី​ថ្ងៃ​ទី​២៥​ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​២២​និង​៣០​នាទី មាន​ករណី​អំពើ​លួច (​ខ្សែរ​ភ្លើង​) មួយ​កើតឡើង ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់​-​ខេត្ត​ព្រះ​សីហ​នុ​។ បង្ក​ឡេ​ី​ង​ដោយ​ជនសង្ស័យ​ចំនួន​០៧​នាក់ បាន​ធ្វើ​សកម្មភាព លួច​កាត់​ខ្សែរ​ភ្លើង ក្នុង​រោងចក្រ រួច​ដឹក​តាម​ផា​ស្អាប់ ប្រុង​យក​ទៅ​លក់ ។ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង ពី​ជន​រង​គ្រោះ​យើង បាន ឃាត់ខ្លួន​ជន​ស​ង្ស​យ័​០៤​នាក់​នឹង​បន្ត ធ្វេ​ី​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ០៨ ឆ្នាំ២០២៣ ធ្វើការ​ឃាត់ខ្លួន​បក្សពួក ជនសង្ស័យ​បាន​ចំនួន​០៣​នាក់​បន្ថែម​ទៀត​។

សម្ភារៈ​វត្ថុ​តាង​ដកហូត​បាន​៖
-​ម៉ូតូ​០១​គ្រឿង ម៉ាក ហុងដា សេ​១២៥ ពណ៌ ខ្មៅ មធ្យោបាយ​ធ្វើ​សកម្មភាព​.
-​ផា​ស្អាប់​០១​គ្រឿង
-​ក​ន្ទ្រៃ​កាត់​ខ្សែរ​ភ្លើង
-​ខ្សែរ​ភ្លើង ។

ក្រោយ​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ ខាង​លេ​ី​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វេ​ី​សកម្មភាព​លួច​ខ្សែភ្លើង ខាង​លេ​ី​របស់​ជន​រង​គ្រោះ​ប្រាកដ​មែន ។ បច្ចុប្បន្ន ជនសង្ស័យ ចំនួន​០៧​នាក់​ខាង​លេ​ី ធ្វេ​ី​ការ​សាកសួរ​និង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

ប្រភព៖ ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំបិតត្រាំង