កំពង់ស្៖ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៌ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងស្រុកសំរោងទង បានបំបែកសំណុំរឿងករណីលួចដោយស្ថានទម្ងន់ទោស(កាច់សោកយកម៉ូតូ)ក្រោយកើតហេតុរយៈពេល៦ថ្ងៃ ដោយបានឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានម៉ូតូ Beat៣គ្រឿង ជាម៉ូតូជនរងគ្រោះ។ ភ្ជាប់ជាមួយនូវរបាយការណ៍ដូចខាងក្រោម៖
កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១១និង០៥នាទី នៅចំនុចភូមិកំពង់ល្វា ឃុំទំព័រមាស ស្រុកសំរោងទង មានករណីលួចដោយស្ថានទម្ងន់ទោស(កាច់សោ កយកម៉ូតូ) បង្កដោយជនសង្ស៏យ២នាក់ ជិះម៉ូតូម៉ាកBeat ពណ៌ស ។ ជនរងគ្រោះឈ្មោះអ៊ូ រុន ភេទប្រុសអាយុ៣៦ឆ្នាំ (នៅភូមិកំពង់ល្វា) ។
មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាក Beat ពណ៍ក្រហម ស៊េរី២០២២ស្លាកលេខកណ្តាល1AP.0496 ចេញពី ផ្ទះទៅមើលម៉ាស៊ីនបូមទឹកដាក់ស្រែ នៅខាងលិចភូមិ បានទុកម៉ុតូដោយចាក់សោ ក នៅក្រោមដើមឈើ ហើយដើរទៅមើលម៉ាស៊ីនបូមទឺក មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង មកធ្វើកម្មភាពកាច់សោ កយកម៉ូតូជិះគេចខ្លួនបាត់ ។
ហើយនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣វេលាម៉ោង១៥និង១០នាទី នគរបាលស្រុកសំរោងទង បានឃាត់ខ្លួនជនសង្ស័យឈ្មោះអោ រ៉ាវីត ហៅអាត្មិល ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិព្រៃជ្រាវ ឃុំសែនដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ដកហូតម៉ូតូ ម៉ាកBeat ស៊េរី២០២២ពណ៌ស លេខតួ:9067464 លេខម៉ាស៊ីន:9022841 ស្លាកលេខ រតនគីរី 1F9242 ។ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចយកម៉ូតូជនរងគ្រោះជាមួយបក្ខម្នាក់ទៀត។ កម្លាំងការិ.ព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការ ជាមួយនគរបាលស្រុកសំរោងទង ឃាត់ខ្លួនជនសង្ស័យឈ្មោះជុំ រ៉ាវ៉ាន់ ហៅអាជ្រូក ភេទប្រុសអាយុ១៧ឆ្នាំ នៅភូមិព្រៃជ្រាវ ឃុំសែនដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ដកហូតវត្ថុតាងម៉ូតូ២គ្រឿង៖
១.ម៉ាកBeat ពណ៌ខៀវ ស៊េរី២០១៩លេខតួC.9033685 លេខម៉ាស៊ីនE.9034075ស្លាកលេខភ្នំពេញ1IK.6530
២.ម៉ាកBeat ពណ៌ក្រហម ស៊េរី២០២២លេខតួC.9086293 លេខម៉ាស៊ីនE.9041592ស្លាកលេខភ្នំពេញ1IW.3077
តាមការពិនិត្យវត្ថុតាងម៉ូតូ៣គ្រឿង៖
១.ម៉ូតូBeat ពណ៌ស ស៊េរី២០២២ លេខតូC.9067464 លេខម៉ាស៊ីនE.9022841 ជាម៉ូតូជន រងគ្រោះឈ្មោះផល កែម ភេទប្រុសអាយុ៤៩ឆ្នាំ នៅភូមិដូនទិព ឃុំប្រាំបីមុម ស្រុកថ្ពង ដែលទុកនៅមុខផ្ទះហើយចោរលួចកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ ស្លាកលេខរតនគីរី1F.9242 ជាស្លាកលេខម៉ូតូC125ស៊េរី២០២២(កំពុងបន្តស្រាវជ្រាវ)
២.ម៉ូតូBeatពណ៌ក្រហម ស៊េរី២០២២ លេខតួC.9086293 លេខម៉ាស៊ីនE.9041592 ជាម៉ូតូជនរងគ្រោះឈ្មោះអ៊ូ រុនភេទប្រុសអាយុ៣៦ឆ្នាំ នៅភូមិកំពង់ល្វា ឃុំទំព័រមាស ស្រុកសំរោងទង ដែលជិះទៅមើលម៉ាស៊ីនបូមទឹកដាក់ស្រែ ទុកនៅក្រោមដើមឈើ ហើយត្រូវបានចោរលួចយកកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣។ ស្លាកលេខភ្នំពេញ1IW.3077 ជាស្លាកលេខម៉ូតូBeatពណ៌ស ខៀវស៊េរី២០២១(កំពុងបន្តស្រាវជ្រាវ)
៣.ម៉ូតូBeat ពណ៌ខៀវ ស៊េរី២០១៩ លេខតួC.9033685 លេខម៉ាស៊ីនE.9034075ស្លាកលេខភ្នំពេញ1IK.6530ជាម៉ូតូកម្មសិទ្ធិឈ្មោះម៉ិល សោភ័ណ្ឌ ភេទ ស្រីអាយុ២៧ឆ្នាំ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ(កំពុងស្រាវជ្រាវ)។
តាមចម្លើយសារភាពជនសង្ស៏យមានបក្ខពួកចំនួន៤នាក់៖
១.ឈ្មោះអោ រ៉ាវីត ហៅអាត្មិល
២.ឈ្មោះជុំ រ៉ាវ៉ាន់ ហៅអាជ្រូក
៣.ឈ្មោះអោ បុល ភេទប្រុសអាយុ២៥ ឆ្នាំ(គេចខ្លួន)
៤.ឈ្មោះអា ក្រច ភេទប្រុសអាយុ១៨ឆ្នាំ(គេចខ្លួន)
ធ្លាប់ធ្វើសកម្មភាពលួចយកម៉ូតូចំនួន០៦លើក (ខេត្តកំពង់ស្ពឺ០៥លើក)
+ស្រុកថ្ពង២លើក(មានសំណុំរឿង)
+ស្រុកសំរោងទង២លើក(មានសំណុំរឿង)
+ស្រុកឱរ៉ាល់១លើក(គ្មានសំណុំរឿង)
+កំពង់ចាម១លើក(ស្រុកចំការលើ)
កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕
ប្រភព៖ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ