ស្រែ​គំរូ​នៅ​ខេត្តព្រៃវែង ប្រើប្រាស់​ពូជ ៣០​គីឡូក្រាម​ក្នុង​មួយ​ហិ​កតា ទទួលផល​បាន​ជាង ៨ តោន

0

ព្រៃវែង​៖ ក្រោម​ការ​សម្របសម្រួល​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ​និង​កសិកម្ម ដើម្បី​សាកល្បង​កាត់​បន្ថយ​ថ្លៃដើម​ផលិត និង​កាត់​បន្ថយ​ការ​ប្រើប្រាស់​ពូជស្រូវ​របស់​កសិករ​, ថ្ងៃ​សៅរ៍ ទី​២ ខែកញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម​បណ្ឌិត កៅ ថា​ច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម បាន​អញ្ជើញ​ចុះ​ពិនិត្យ​មើល​ការ​ច្រូតកាត់​ស្រូវ​ជាក់ស្តែង​ក្នុង​ស្រែ​គំរូ ដែល​មាន​ទីតាំង​ស្ថិត​នៅ​មូលដ្ឋាន​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដែល​ប្រើប្រាស់​ពូជ​ត្រឹមតែ ៣០ គីឡូក្រាម​ក្នុង​មួយ​ហិ​កតា ហើយ​ទទួល​បាន ផល​រហូត​ដល់​ទៅ​ជាង ៨ តោន ក្នុង​មួយ​ហិ​កតា​។

នា​ឱកាស​នោះ ក៏​មានការ​អញ្ជើញ​ចូលរួម​ផង​ដែរ ពី លោក ចេ​ង ឌី​ណា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ខ្សាច់កណ្តាល និង​សិ​ករ​ជុំវិញ​ស្រុក ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង និង​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ប្រមាណ ជិត ១០០ នាក់​៕

ប្រភព៖ TVK-នាយកដ្ឋានព័ត៌មាន