ភ្នំពេញ៖ នេះបើយោងតាមការបង្ហោះនៅក្នុងផេកហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអោយដឹងថា ក្រុមហ៊ុន Meta បានទទួលប្រាក់ចំណេញពីប្រទេសកម្ពុជាជាង ២០០ លានដុល្លារ។ ក្នុងនោះសម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា៖
“បងប្អូនជនរួមជាតិជាទីស្រឡាញ់!ខ្ញុំសម្រេចមកប្រើប្រាស់Facebook វិញ គួបផ្សំជាមួយtwitter, YouTube, TikTok, Telegram, instagram បន្ទាប់ពីក្រុមហ៊ុនFacebookទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូចនិងផ្តល់យុត្តិធម៍សម្រាប់រូបខ្ញុំ។ ខ្ញុំសង្ឃឹមថាក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវក្រមសឹលធម៍មិនងងិតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្ស មិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ។ សង្ឃឹមថាក្រុមហ៊ុនFacebook នឹងទទួលបានប្រាក់ចំណេញលើស ២០០លានដុល្លារក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន ១០ភាគរយ ដែលមានទឹកប្រាក់លើស ២០លានដុល្លារក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)។ ក្រសួងប្រៃសណីយ៍និងទូរគនាគមន៍បានចេញសេចក្តីប្រកាសទទួលយកតំណាងក្រុមហ៊ុនFacebook ឲ្យចូលមកធ្វើការនៅកម្ពុជាវិញតែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់អនុសាសន៍មិនត្រឹមត្រូវនោះឡើយ។ ការសម្រេចប្រើ ឬមិនប្រើFacebook គឺជាសិទ្ធផ្តាច់មុខរបស់ខ្ញុំ(only one Hun Sen)។ ចាប់ពីពេលនេះទៅបងប្អូនអាចរកខ្ញុំឃើញនៅគ្រប់បណ្តាញសង្គមតែភាគច្រើនខ្ញុំនៅជាមួយTikTok និងTelegram។ សូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូន ដែលប្រើឈ្មោះខ្ញុំបង្កើតFacebook,TikTokក្លែងក្លាយ សូមលុបចោលជាបន្ទាន់ដើម្បីជៀសវាងការភ័យច្រឡំ”៕
ប្រភព៖ Samdech Hun Sen of Cambodia