គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តដឹកកម្មបណ្តាលអោយមនុស្សចំនួន៥៧នាក់ បានរងរបួសធ្ងន់ ស្រាល

0

កំពង់ស្ពឺ​៖ មនុស្ស​ប្រុស​.​ស្រី ចំនួន​៥៧​នាក់ បាន​រង​របួសធ្ងន់ ស្រាល ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​រថយន្ត​។ ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៩​នឹង​១៩​នាទី នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ ត្រង់​ចំណុច​ភូមិ​អន្លុង​ចំណារ ឃុំ​ចាន់​សែន ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានអោយ​ដឹង​ថា មាន​រថយន្ដ ០១​គ្រឿង ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 3A-1479 បើកបរ​ដោយ​ឈ្មោះ ណែម រ៉ាត់ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ (​របួសធ្ងន់​) រស់នៅ​ភូមិ​កណ្ដាល ឃុំ​មាន​ជ័យ ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ដកំពង់ស្ពឺ បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​បើកបរ​មក​ដល់​ចំណុច​ខាងលើ​បាន​បើក​ទៅ​បុក​រថយន្ដ ០១​គ្រឿង ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 3A-6706 បើកបរ​ដោយ​ឈ្មោះ រុ​ី​ម រុំ ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ទំនប់ ឃុំ​ចាន់​សែន ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ដកំពង់ស្ពឺ ( ដឹក​កម្មករ​ចំនួន ៦៣ នាក់ ) ដែល​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា បណ្តាល​អោយ​គ្រោះថ្នាក់​មនុស្ស​របួស​មនុស្ស​ចំនួន ៥៧​នាក់ ស្រី ៣៨​នាក់ (​របួសធ្ងន់​មនុស្ស ០៤​នាក់ ស្រី ០២​នាក់​) ខូចខាត​ធ្ងន់​រថយន្ដ ០២​គ្រឿង​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​យក​វត្ថុ​តាង​រថយន្ដ ០២​គ្រឿង​ខាងលើ បាន​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចាន់​សែន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ