ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៨:០០នាទី សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ប្រើកាំបិតប៉័ងតោ,ដុំថ្ម កាប់ និងវាយ) នៅចំណុចផ្លូវ១២បេតេ ក្រុម៤ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៦:១០នាទី។
ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
១-ឈ្មោះ សែម ពន្លឺ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិកំបូលមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរសិស្ស។
២-ឈ្មោះ ផុន សឹង ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស។
៣-ឈ្មោះ សំអាង រក្សា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស។
៤-ឈ្មោះ រឿង ផាណា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣១BTភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរសិស្ស។
វត្ថុតាងដកហូត៖ ម៉ូតូ ចំនួន០២ គ្រឿង (ម៉ាកScoopy ពណ៌ក្រហម ឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ១JF-៨៨៦១, ម៉ាកសេ១១០ ពណ៌ខ្មៅ ឆ្នាំ២០១២ ផ្លាកលេខភ្នំពេញ១IN-២៦១៤)។ បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ