ក្រចេះ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាន សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកស្នួល ក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីស្នងការរងជំនាញព្រហ្មទណ្ឌ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានធ្វើការស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនជាមុខសញ្ញា ក្នុងអំពើលួចម៉ូតូយ៉ាងសកម្មបាន១នាក់ នៅចំនុចឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ជនសង្ស័យជារូបនេះ ក៏ជាមុខសញ្ញាស្ថិតក្នុងដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្ត ពាក់ព័ន្ឋនិងអំពើលួចនិងអំពើទទួលផលចោរកម្ម ផងដែរ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ


