​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចេញមកបញ្ជាក់ជុំវិញករណីក្មេងទំនើងគប់​កញ្ចក់​រថយន្ត បណ្តាលអោយបុរសរងរបួស

0

តាកែវ​៖ ក្រុមការងារ​តាមដាន​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សូម​ជម្រាប​ជូន​សាធារណៈជន ដែល​និយម​តាមដាន​ព័ត៌មាន​លើ​បណ្តាញ​សង្គម អំពី​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ករណី​គប់​កញ្ចក់​រថយន្ត របស់​គណនី​ហ្វេ​ស​ប៊ុ​ក ហ៊ា​សុង កំពង់ចាម នៅ​លើ​ផ្លូវជាតិ​លេខ​៣ នា​យប់​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៣ ។

សូម​បញ្ជាក់​ជូន​ថា ករណី​ខាងលើ កើតឡើង​នៅ​វេលា​ម៉ោង​១៩ និង​៥០​នាទី យប់​ថ្ងៃ​០១ ខែកញ្ញា ឆ្នាំ​២០២៣ លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រៃ​ញឹក ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ បង្ករ​ឡើង​ដោយ​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ មាន​គ្នា​៤​នាក់ ម៉ូតូ​២​គ្រឿង បើកបរ​មក​ពី​ទិស​ខាងជើង​មក​ត្បូង បាន​ធ្វើ​សកម្មភាព​គប់​ដុំ​ថ្ម ទៅ​លើ​រថយន្ត​ជន​រង​គ្រោះ​ម៉ាក​ហី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3B-9147 បើកបរ​មក​ពី​ទិស​ខាងត្បូង​ទៅ​ជើង ប​បណ្តាល​ឱ្យ​ត្រូវ​ត្រង់​កញ្ចក់​មុខ បែ​កបំ​បែង​ត្រូវ​អ្នក​បើ​របរ​ឈ្មោះ សុខ ពៅ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈ្មួញ សង្កាត់​ដង្កោរ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ រង​បួស​ត្រង់​ចិញ្ចើម​ខាងឆ្វេង ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ខ្វាវ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ដើម្បី​ប្រមូល​ព័ត៌មាន និង​បាន​សហការ​ជាមួយ​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល​ពាក់ព័ន្ធ​ទាំង​ខេត្តកំពង់ស្ពឺ និង​តាកែវ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ តែ​ដោយសារ​ទីតាំង​កើតហេតុ​ពុំ​មាន​កាមេរ៉ា​សុវត្ថិភាព ទើប​មិន​អាច​ទាន់​កំណត់​មុខ​សញ្ញាណ​ជន​បង្ករ​បាន​។

នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៣ នេះ លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ បាន​បញ្ជា​កម្លាំង​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចុះ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង ស្រុក​ត្រាំកក់ ស្រុក​បាទី និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ពាក់ព័ន្ធរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ដើម្បី​ប្រមូល​ព័ត៌មាន ស្វែងរក​ជន​បង្ករ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។

ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ សូម​ថ្លែងអំណរគុណ ចំពោះ​គេហទំព័រ​សារព័ត៌មាន អន​ឡាញ​នានា ក៏​ដូច​ជា​អ្នកលេង​បណ្តាញ​សង្គម​Facebook ដែល​តែងតែ​សហការ​ផ្តល់​ព័ត៌មាន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ (​តាម​រយៈ messenger , Comment) នៅ​លើ​ទំព័រ Facebook page និង​តាម​រយៈ​លេខ​ទូរស័ព្ទ​ប្រចាំ​បញ្ជា​២៤​ម៉ោង​លើ​២៤​ម៉ោង​(០៩៧ ៧៧៨ ០០០៥)​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សមត្ថកិច្ច​ជំនាញ​មាន​ចំណាត់ការ​ស្រាវជ្រាវ​បង្ការ បង្ក្រាប ព្រមទាំង​ដោះស្រាយ​សំណូមពរ​ផ្សេង​ៗ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា និង​រង់ចាំ​ទទួល​ការ​បំភ្លឺ​ជូន​ជា​និច្ច​ចំពោះ​បញ្ហា​អវិជ្ជមាន​ទាំងនេះ​ជូន​បណ្តាសារ​ព័ត៌មាន បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ និង​ទទួលយក​នូវ​ការ​រិះគន់ ក្នុង​ន័យ​ស្ថាបនា​ដើម្បី​ចូលរួម​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ និង​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​ជាតិ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ

May be an image of 3 people and textMay be an image of 1 person, hospital and textNo photo description available.