ភ្នំពេញ៖ ថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ ធ្វើការពិភាក្សាលើគម្រោងផែនការចំណូល-ចំណាយថវិកា ឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ បានធ្វើការពិភាក្សាលើគម្រោងផែនការចំណូល-ចំណាយថវិកា ឆ្នាំ២០២៤ ទៅតាមជំពូក គណនី អនុគណនី នៃកម្មវិធី និងអនុកម្មវិធីនីមួយៗ សម្រាប់ការគ្រប់គ្រងការប្រមូលចំណូល និងការប្រើប្រាស់ថវិកាជាតិប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ស្របតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ និងចក្ខុវិស័យវែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន


