អគ្គីភ័យឆាប់ឆេះផ្ទះ និងឃ្លាំងផ្ទុក​អីវ៉ាន់ បណ្តាលអោយខូចខាត​សម្ភារៈជាច្រើន

0

កែប​៖ នៅ​វេលា​ម៉ោង៣:០០នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៣ នេះ​មាន​ករណី​គ្រោះថ្នាក់​អគ្គិភ័យ​(​ភ្លើង​ឆេះ​ផ្ទះ​និង​ឃ្លាំង​ផ្ទុក​អីវ៉ាន់ ម្ចាស់​ឈ្មោះ​លោក លឹ​ម លី​)​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ​។ ដោយ​ភ្លាម​ៗ​នោះ​ទាំង​កម្លាំង​នគរបាល​និង​មន្ដ្រី​មូលដ្ឋាន​ស្រុក​បាន​ចុះ​សហការ​គ្នា​ជួយ​អន្តរាគមន៍​ដោយ​ជួយ​សង្គ្រោះ​មនុស្ស​ដែល​ជាប់​ក្នុងផ្ទះ​ជា​មុន និង​សុំ​ឡានទឹក​ពន្លត់អគ្គីភ័យ​មក​ជួយ ដោយ​បាន​ប្រើប្រាស់​ឡានទឹក​ចំនួន​៧​គ្រឿង​(​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កែប​៤​គ្រឿង​,​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​៣​គ្រឿង​) បាន​បាញ់​ទឹក​អស់​ចំនួន​២៣​ឡាន ទើប​រលត់​ភ្លើង​បានជា​ស្ថាពរ​នៅ​វេលា​ម៉ោង​៦:០០នាទី​ព្រឹក​នេះ​។

ដោយ​មានការ​ឆាបឆេះ​ខូចខាត​សម្ភារៈ និង​ឃ្លាំង​ផ្ទុក​អីវ៉ាន់ ចំនួន​១​ខ្នង និង​ផ្ទះ ចំនួន​២​ខ្នង​(​ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី​) ,​រថយន្ដ​ដឹក​ទំនិញ ចំនួន​២​គ្រឿង រួម​ទាំង​ទំនិញ​មួយ​ចំនួន​ធំ តែ​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​របស់​ប្រ​/​រដ្ឋ​ណា​ម្នាក់​ឡើយ​។ តាម​ការ​សន្និដ្ឋាន​ជាក់ស្តែង មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​ភ្លើង​ឆេះ​នោះ​គឺ​មក​ពី​ផ្ទុះ​សេ​ខ្សែភ្លើង​នៅ​ក្នុងផ្ទះ​៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តកែប

May be an image of 2 people and fireMay be an image of 8 people and ambulanceMay be an image of 12 people and text that says 'Wing'May be an image of 4 people, lighting, lumberyard and foundry