កណ្តាល៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា៖ “សូមឱ្យផ្នែកពាក់ព័ន្ធដែលទទួលការងារពាក់ព័ន្ធនឹងកិច្ចចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ សម្រាប់កម្មករ និយោជិត ត្រូវខិតខំពន្លឿនការចរចាឱ្យហើយមុនពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឱ្យបងប្អូនកម្មករយើង អាចនាំយកដំណឹងល្អទៅកាន់ផ្ទះរបស់ពួកគាត់”។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ប្រមាណ ១៨ ០០០នាក់ នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕
ប្រភព៖ AKP