កណ្តាល៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋាភិបាលអាណត្តិទី៧ នេះ គឺយកប្រជាពលរដ្ឋជាធំ ក្នុងការបម្រើ និងបំពេញភារកិច្ចរបស់ខ្លួន។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ប្រមាណ ១៨ ០០០នាក់ នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕
ប្រភព៖ AKP