ចាប់បានអ្នកលេងដងភ្លោះម្នាក់​ ជាមួយនឹងសំភារៈធ្វើសកម្មភាព

0

ពោធិ៍សាត់៖ នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​៣១ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​២១:៤០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​ជង​បាន​ចុះ​បង្ក្រាប​ករណី​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​(​ឆក់​ត្រី​)​ចំនួន​០១​លើក នៅ​ចំណុច​វាលស្រែ​ខាងកើត​ប្រឡាយ​ស្នាយ​ទោល​ប្រហែល​១០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ក្រោល​ក្របី ឃុំ​ត្រពាំង​ជង ។

ក្នុងនោះបានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួនម្នាក់ មាន​ឈ្មោះ ចក សហ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​បឹង​ប្រី​យ៍ ឃុំ​បឹង​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់​។ ហើយ​វត្ថុ​តាង​រួម​មាន អា​គុយ ៤០​អំពែ​ចំនួន​០១​គ្រឿង, ដុំ​ឆក់​ចំនួន​០១ គ្រឿង និង​ដង​ឆក់​ចំនួន​០១​គូរ។ បច្ចុប្បន្ន​បាន​នាំ​យក​ទៅ​កាន់​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​បាកាន​ធ្វើ​កិច្ចសន្យា​អប់រំ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់