នាំគ្នាជិះទូកទៅបេះឈូក!! មានអីស្រាប់តែ ក្រឡាប់ទូក បណ្តាលអោយ

0

តាកែវ​៖ នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង ១០ និង​០៥​នាទី កើត​មាន​ករណី​ក្មេង​លង់ទឹក​ស្លាប់​មួយ​ករណី បាន​កើតឡើង​នៅ​ចំណុច​ស្រះ​ទឹក នៅ​ក្នុង​បរិវេណ​វត្ត​បារាយណ៍ ស្ថិត​នៅ​ក្នុងភូមិ​ស្វាយ​ជ្រុំ សង្កាត់​បារាយណ៍ ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ករណី​ខាងលើ​បាន​កើតឡើង ដោយ​ក្រុម​ក្មេង​ប្រុស​ៗ​ចំនួន​០៧​នាក់​មានឈ្មោះ​ដូច​ខាងក្រោម​៖

ទី​១.​ឈ្មោះ តេត រតនា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរប​រៈ​សិស្ស មាន​ទីលំនៅ​រស់នៅ​ភូមិ​ក្រាំង​តា​ពូ​ង

ទី​២.​ឈ្មោះ គក ដា​វី​ន ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរប​រៈ​សិស្ស មាន​ទីលំនៅ​រស់នៅ​ភូមិ​ស្វាយ​ឬ​ស្សី

ទី​៣.​ឈ្មោះ ភ​ន សុ​ធន់ ភេទ​ប្រុស អាយុ ១៣​ឆ្នាំ មុខរប​រៈ​សិស្ស មាន​ទីលំនៅ​រស់នៅ​ភូមិ​ស្វាយ​ឬ​ស្សី

ទី​៤.​ឈ្មោះ អឿ​ន គឹ​ម​យ៉ា​ន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរប​រៈ សិស្ស មាន​ទីលំនៅ​រស់នៅ​ភូមិ​ដូន​ពែង

ទី​៥.​ឈ្មោះ លាន ហុ​ក​លី​ម ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរប​រៈ​សិស្ស មាន​ទីលំនៅ​រស់នៅ​ភូមិ​ជ្រោយ​ប្រ​ឃរ

ទី​៦.​ឈ្មោះ រុន ចិ​ត្រា ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មុខរប​រៈ​សិស្ស មាន​ទីលំនៅ​រស់នៅ​ភូមិ​ស្វាយ​ជ្រុំ

ទី​៧.​ឈ្មោះ ខុ​ម ភក្ត្រា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរប​រៈ​សិស្ស មាន​ទីលំនៅ​រស់នៅ​ភូមិ​ដូន​ពែង​។

ក្មេង​ប្រុស​ទាំង​០៧​នាក់​ខាងលើ រស់នៅ​ក្នុង​សង្កាត់​បារាយណ៍ បាន​នាំ​គ្នា​ទៅ​ជិះទូក​(​ទូក​ស្មាច់​)​របស់​ព្រះសង្ឃ ដែល​នៅ​ក្នុង​ស្រះ​ទឹក​ស្ថិត​នៅ​ពី​ខាងកើត​វត្ត​ដើម្បី​ជិះ​ទៅ​បេះ​ផ្លែ​ឈូក​ស៊ី លុះ​ដោល​ទូក​ចេញ​ទៅ​ដល់​កណ្តាល​ស្រះ​ក្រុម​ក្មេង​ៗ​ទាំង​០៧​នាក់​បាន​ឈោង​ដៃ​បេះ​ផ្លែ​ឈូក ពេល​នោះ​ទូក​បាន​ផ្អៀង​ទូក នឹង​លិច​នៅ​កណ្តា​ក​ស្រះ​នោះ ហើយ​មាន​ក្មេង​ៗ​ចំនួន​០៥​នាក់ ដែល​មាន៖

១, ឈ្មោះ ភ​ន សុ​ធន់

២.​ឈ្មោះ អៀន គឹ​ម​យ៉ា​ន

៣.​ឈ្មោះ លាន ហុ​ក​លី​ម

៤.​ឈ្មោះ រុន ចិ​ត្រា

៥.​ឈ្មោះ ខុ​ម ភក្ត្រា បាន​ហែល​មក​ដល់​មាត់​ស្រះ​វិញ​។

ចំណែក​ក្មេង​រង​គ្រោះ​ចំនួន​០២​នាក់ មានឈ្មោះ តេត រតនា និង​ឈ្មោះ​គក ដា​វី​ន បាន​លិចទៅ​ជាមួយ​ទូក​បណ្តាល​ឱ្យ​ស្លាប់​តែ​ម្ដង​។ រីឯ​ទូក​(​ទូក​ស្មាច់​)​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​អ្នក​ណា​រក​ឃើញ និង​ស្រង់​បាន​ឡើយ ពីព្រោះ​ទូក​នោះ​បាន​លិច​ចុះ​ទៅ​ដល់​បាត​ស្រះ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​អធិការដ្ឋាន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បារាយណ៍ ធ្វើការ​ជួយ​រាវរក និង​ស្រង់​យក​ជន​រង​គ្រោះ​(​សាកសព​) ហើយ​បាន​បង្កើត​គណៈកម្មការ​មានៈ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បារាយណ៍ គ្រូពេទ្យ​មណ្ឌល​សុខភាព​បារាយណ៍ ក្រុមប្រឹក្សា​សង្កាត់​បារាយណ៍ លោក​មេ​ភូមិ​ស្វាយ​ឬ​ស្សី និង​លោក​មេ​ភូមិ​ក្រាំង​តា​ពូ​ង ដើម្បី​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល​វិ​ច្ច័​យ​លើ សាកសព​ទាំង​០២​នាក់ ទើប​សន្និដ្ឋាន​បាន​ថាៈ ក្មេង​រង​គ្រោះជា​សាកសព​ទាំង​០២​នាក់​ខាងលើ ពិតជា​ស្លាប់​ដោយ លង់ទឹក​ស្លាប់​ពិតប្រាកដ​មែន​។​សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ អធិការដ្ឋាននគរបាលក្រុងដូនកែវ