បាត់ដំបង៖ នៅថ្ងៃពុធ១៤កេីតខែស្រាពណ៍ឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣វេលា ម៉ោង ០៨និង១០នាទី នៅចំណុចក្រុម ទី០២ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាល ស្រុកសង្កែ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបានរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ ធ្វេីការល្បាតនៅចំណុចខាងលេីបានជួបប្រទះ ជនសង្ស័យ០១នាក់ឈ្មោះ វ៉ុង សុភា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ហេីយបានធ្វេីការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចយកខ្សែភ្លើងអ្នកភូមិ កាលពីថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៩និង១០នាទីនៅចំណុចផ្ទះទុកចោល ស្ថិតនៅក្រុមទី១៣ ភូមិកំពង់ពិល ស្រុកសង្កែ ខេត្តបាត់ដំបង និងបានដកហូតសម្ភារៈរួមមាន៖
-សំបកខ្សែភ្លើងចំនួន ០១ដុំ
-កូនកាំបិតចំនួន ០១
-កន្ត្រៃសម្រាប់កាត់ខ្សែភ្លើង ពណ៌លឿង ចំនួន០១
-ដង្កាប់ ដងពណ៌ខៀវ ចំនួន ០១ ។
ករណីនេះនគរបាលស្រុកបានរៀបចំបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕
ប្រភព៖ ក្រុមអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ