របួសធ្ងន់ស្ត្រីម្នាក់ ក្រោយជិះម៉ូតូទៅបុកនឹងគោយន្តកន្ត្រៃ

0

សៀមរាប ៖ ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ វេលា​ម៉ោង ០៦​និង ០០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​បើក​បុក​ជាមួយ និង​គោ​យន្ត​កន្ត្រៃ បណ្តាល​ឲ្យ​មនុស្ស ០១​នាក់ រង​របួសធ្ងន់ នៅ​ត្រង់​ចំណុច​លើ​ផ្លូវជាតិ​លេខ​៦៤ ស្ថិត​ក្នុងភូមិ​សក្តា ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។ ដោយ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA DREAM ពណ៌​ខ្មៅ ស្លាក​លេខ សៀមរាប 1AE-7946 បើកបរ​ដោយ​ឈ្មោះ សំ​អាន ស្រី​នាង ភេទ​ស្រី (​រង​របួសធ្ងន់​) អាយុ ២៤​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​បាន​បុក​ជាមួយ និង​គោ​យន្ត​កន្ត្រៃ មួយ​គ្រឿង​ម៉ាក BOER ពណ៌​ក្រហម (​គ្មាន​ស្លាក​លេខ​) បើកបរ​ដោយ​ឈ្មោះ ផាត ព្រិល ភេទ ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​គោល​ថ្មី ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​យក​ទៅ​មន្ទីរពេទ្យ ធ្វើការ​វាស់វែង ប្រមូល​វត្ថុ​តាង ដោយ​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​មក​ពី​គោ​យន្ដ​កន្ត្រៃ​ដាច់​កង់​មុខ ផ្នែក​ខាងឆ្វេង ចំណែក​វត្ថុ​តាង​ទាំង​ពីរ​គ្រឿង ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប