ខ្សែប្រយុទ្ធ Rashford ព្រមធ្វើរឿងមួយនេះ ជាមួយក្លឹប Man Utd

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Marcus Rashford បានចុះហត្ថលេខាលើកុងត្រាថ្មីជាមួយក្លឹប Manchester United។ វាត្រូវបានបោះត្រា និងរៀបចំ ហើយខាងក្លឹបនឹងធ្វើការប្រកាសនាពេលឆាប់ៗខាងមុខ។

ក្នុងនោះការនិយាយព្រមព្រៀងបានកើតឡើងតាំងពី ១ខែមុន ដូចដែលបានបញ្ជាក់។ នៅពេលនេះអ្វីគ្រប់យ៉ាងត្រូវបានចុះហត្ថលេខា និងរួចរាល់។ កុងត្រាមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៨ មានរយៈពេល ៥ឆ្នាំ៕