ភ្នំពេញ៖ នៅថ្ងៃទី១១. ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០០ម៉៣០នាទី រំលងអាធ្រាត្រ កំលាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យបានសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានចុះល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រមូលដ្ឋានខណ្ឌមានជ័យ ដល់ចំណុច ក្បែរសាលាបង្រៀនភាសាកូរ៉េ ផ្លូវ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ឃើញជនសង្ស័យឈ្មោះប្រុក ភី, ពេជ្រ ម៉េត , យឿន ប៊ុនធឿន កំពុងឈរក្បែរម៉ូតូ ០១ គ្រឿង ដោយមានការសង្ស័យបានហៅធ្វើការត្រួតពិនិត្យប្រទះឃើញក្រាមពណ៌សថ្លា ចំនួន ០១ កញ្ចប់ថង់តូច ដែលជនសង្ស័យឈ្មោះ ប្រុក ភីទំលាក់ចោលលើដី ហើយក៏ឃាត់ខ្លួនជនសង្ស័យទាំង៣ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ តែម្ដង។
ជនសង្ស័យ៖
១,ឈ្មោះ ប្រុក ភី ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅផ្ទះជួល ភូមិប្រាំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
២,ឈ្មោះ ពេជ្រ ម៉េត ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរកម្មករ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
៣,ឈ្មោះ យឿន ប៊ុនធឿន ហៅធឿន ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរ ជាងដែក ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួល ភូមិត្នោតជ្រុំ ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យកមាន៖
១- ក្រាមពណ៌សថ្លា ចំនួន ០១កញ្ចប់ថង់តូច ។
២-ម៉ូតូ ០១ គ្រឿង ម៉ាក់ហុងដា Icon ពណ៍ខៀវ-ស ស្លាកលេខ ភ្នំពេញ ១BH-៨៣៧៣
៣-ទូរស័ព្ទ ចំនួន ០៣ គ្រឿង៕
ប្រភព៖ ផែនប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ