សៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៨និង០០នាទី កម្លាំងនគរបាលខេត្តសៀមរាប បានចុះអនុវត្តដីកា បង្គាប់ឱ្យចាប់ខ្លួន លេខ២៤ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តសៀមរាប ជនជាប់ចោទឈ្មោះ រស់ តុលា ហៅ តឿ ភេទប្រុស ឆ្នាំកំណើត២០០២ មានទីលំនៅបច្ចុប្បន្ន ភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុច ភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០។
បច្ចុប្បន្នជនជាប់ចោទត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ