រថយន្តបុកម៉ូតូ បើកបរបញ្រ្ចាសទិសគ្នា បណ្តាលអោយបុរសម្នាក់ស្លាប់ នៅនិងកន្លែងកើត

0

កំពង់ស្ពឺ​៖ នៅ​ថ្ងៃ​សៅរ៍ ៧​រោច ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង ៥​និង​៤០​នាទី លើ​ផ្លូវ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ ៩៣-៩៤ ត្រង់​ចំណុច​ភូមិ​ថ្ម​គប់ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​បើកបរ​បញ្ច្រាសទិស​គ្នា​បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់ នៅ​និង​កន្លែង​កើតហេតុ​។

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​មាន​រថយន្ត ១​គ្រឿង ម៉ាក SANY (​ប្រភេទ​កា​ឡុ​ក​ស៊ីម៉ង់ត៍​) ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 5A-3832 អ្នកបើកបរ មិន​ស្គាល់​អត្តសញ្ញាណ មិន​ស្គាល់​អាសយដ្ឋាន (​បាន​ចុះ​រត់គេច​ខ្លួន​) បើកបរ​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច ពេល​មក​ដល់​ចំណុច​ខាងលើ បាន​បុក​ពីមុខ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1JI-1690 អ្នកបើកបរ​ឈ្មោះ សយ ច​ន្ធី ភេទ​ស្រី អាយុ ១៨​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ (​ពាក់មួក​សុវត្ថិភាព​ស្លាប់​) មាន​ទីលំនៅ​ភូមិ​ផ្លោ​ក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា ករណី​នេះ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស និង​ខូចខាត​សម្ភារៈ​ដូច​ខាងក្រោម​៖

-​ស្លាប់​អ្នកបើកបរ​ម៉ូតូ ឈ្មោះ សយ ច​ន្ធី ភេទ​ស្រី អាយុ​១៨​ឆ្នាំ នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​ជំនាញ បាន​ហើយ​ធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព ឲ្យ​ទៅ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី
-​ខូចខាត​ម៉ូតូ ១​គ្រឿង កម្រិត​ធ្ងន់
-​រថយន្ត ១​គ្រឿង ខូចខាត​កម្រិត​ស្រាល
-​ក្រោយ​ពេល​កើតហេតុ​តៃកុង​រថយន្ត បាន​ចុះ​រត់គេច​ខ្លួន​បាត់​។

ចំពោះ​វត្ថុ​តាង​២​គ្រឿង​ខាងលើ បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ