ឃាត់ខ្លួនជនសង្ស័យម្នាក់យកមកអប់រំ ក្រោយបើកបរម៉ូតូមាន​បំពង់​ស៊ី​មាំ​ង​កែ​ឆ្នៃ​មាន​សំលេង​ខ្លាំង ដែល​រំខាន​ដល់​ប្រជាពលរដ្ឋ

0

ស្ទឹង​ត្រែង​៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ៧​រោច ខែជេស្ឋ ឆ្នាំថោះ ច​ញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៣ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​ត្រែង នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្ទឹង​ត្រែង បាន​ធ្វើការ​ឃាត់ខ្លួន ឈ្មោះ សួង រស្មី ភេទ ប្រុស អាយុ ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង ដែល​បាន​ធ្វើ​សកម្មភាព​បើកបរ​ម៉ូតូ មាន​បំពង់​ស៊ី​មាំ​ង​កែ​ឆ្នៃ​មាន​សំលេង​ខ្លាំង ដែល​រំខាន​ដល់​ប្រជាពលរដ្ឋ និង​បណ្តាល​ខូច​សណ្តាប់ធ្នាប់​សាធារណៈ ។ បាន​ធ្វើ​កិច្ចសន្យា និង​បាន​ប្រគល់​ឲ្យ​អាណាព្យាបាល​យក​ទៅ​អប់រំ​បន្ត៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង