ម៉ូតូ ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

0

កំពង់ឆ្នាំង​៖ ថ្ងៃ​ពុធ ៤​រោច ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ ២០២៣ វេលា​ម៉ោង​១៧​និង​១៥​នាទី លើ​ផ្លូវ​កៅស៊ូ ស្ថិត​ក្នុងភូមិ​ចន្លោះ​រេ​ន ឃុំ​ភ្នំ​ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ ក្នុង​ដំណើរ​ច្រាសទិស​គ្នា ។ ដែល​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា C.125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1HL 7401 បើកបរ​ដោយ​ឈ្មោះ យ៉ែ​ម សុ​ផា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ថ្មកែវ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​បុក​គៀរ​ម៉ូតូ​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា C.125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ឆ្នាំង 1k 7205 បើកបរ​ដោយ​ឈ្មោះ ថា ចាន់​រឿ​ន ហៅ​ឡូញ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទួល​ទ្រា ឃុំ​ភ្នំ​ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ​។

បណ្តាល​ឲ្យ​ស្លាប់ ឈ្មោះ​យ៉ែ​ម សុ​ផា នៅ​នឹង​កន្លែង​កើតហេតុ និង​រង​របួស​មនុ​ធ្ងន់​ឈ្មោះ​ថា ចាន់​រឿ​ន បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង​។ ក្រោម​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ ពិនិត្យ​វាស់​វែ ហើយ​បាន​ប្រគល់​សព​អោយទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ចាប់​យក​វត្ថុ​តាង​មក​រក្សា​ទុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង