យោងតាមគេហទំព័រ The Sun បានឱ្យដឹងថា Newcastle ត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតប្រជែងជាមួយ Manchester United សម្រាប់ការចុះហត្ថាលេខាលើតារាឆ្នើម Kim Min-Jae របស់ Napoli នៅរដូវក្តៅនេះ។
កីឡាករវ័យ 26 ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់សម្រាប់ក្រុមម្ចាស់ជើងឯកលីក Serie A ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ 1990។ ឥឡូវនេះគាត់កំពុងស្ថិតក្នុងគោលដៅនៃក្លឹបកំពូលៗជាច្រើននៅអឺរ៉ុប។ សម្រាប់ការផ្ទេរកីឡាកររូបនេះ Napoli បានដាក់លក់តម្លៃ 50 លានអឺរ៉ូ។
ទោះបីជា Man United នៅតែជាក្រុមនាំមុខក្នុងការដណ្តើមយកកីឡាករសញ្ជាតិកូរ៉េខាងត្បូងក៏ដោយ ក៏ Newcastle នៅតែបន្តពិភាក្សាជាមួយអ្នកតំណាងរបស់កីឡាកររូបនេះដែរ៕