បាត់ដំបង៖ នៅថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង១៥នឹង០០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (បៀរ៥២សន្លឹក) ០១លើក នៅចំណុចភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៤នាក់
១.ឈ្មោះ រៀង លន់ ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិបរិបូណ៍ ឃុំស្ដៅ ស្រុករតនមណ្ឌល
២.ឈ្មោះ ហិន សោភ័ណ ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល
៣.ឈ្មោះ ម៉ៅ សាវ៉េត ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល
៤.ឈ្មោះ សួន សឿន ភេទស្រី អាយុ៧៧ឆ្នាំ រស់នៅភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ម្ចាស់ផ្ទះ)។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៤នាក់ខាងលើត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ