បុរសម្នាក់សម្រេចចិត្តបញ្ចប់ជិវិត ក្រោយមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ

0

បាត់ដំបង៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១៥និង៤០នាទី នៅចំណុចក្រុមទី៤ ភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីមនុស្សធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) កើតឡើងមួយលើក សាកសពជនរងគ្រោះឈ្មោះ ហុង លីខេង ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិស្តីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ តាមការបំភ្លឺពីសាច់ញាតិបានអោយដឹងថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកឯកភ្នំ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ហុង លីខេង ពិតជាចងកសម្លាប់ខ្លួនស្លាប់ពិតប្រាកដមែន។

បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ