បាត់ដំបង៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង១៤ និង១០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្លូវមាស នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (បៀរ៥២សន្លឹក) ០១លើក នៅចំណុចភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ១០នាក់ ១.ឈ្មោះ កើត ចន្ថា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល, ២.ឈ្មោះ ហាន ហ៊ាប ភេទស្រី អាយុ៤០ឆ្នាំ, ៣.ឈ្មោះ ពៅ សាក់ ភេទស្រី អាយុ៦ឆ្នាំ, ៤.ឈ្មោះ សំ ណាត ភេទស្រី អាយុ៥៥ឆ្នាំ, ៥.ឈ្មោះ ពៅ សុរ៉ានយ៉ា ភេទស្រី អាយុ៥០ឆ្នាំ, ៦.ឈ្មោះ ប៉ិច ថាវរី ភេទស្រី អាយុ៣២ឆ្នាំ, ៧.ឈ្មោះ ជាវ ហៀក ភេទស្រី អាយុ៥១ឆ្នាំ, ៨.ឈ្មោះ អៀង គង់ ភេទស្រី អាយុ៦០ឆ្នាំ, ៩.ឈ្មោះ ធឿន ស្រីលក្ខ័ ភេទស្រី អាយុ៣០ឆ្នាំ និង១០.ឈ្មោះ ញ៉ែត រ៉ាន ភេទស្រី អាយុ៥៣ឆ្នាំ អ្នកទាំង៩រស់នៅភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
នគរបាលពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង១០នាក់ខាងលើត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ