ថ្ងៃមុនបង្ហោះឡូយពេក!! ថ្ងៃនឹងហៅមកបង្ហោះនៅមុខប៉ុស្តិ៍ម្តង

0

ភ្នំពេញ​៖ នៅ​យប់​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង ២១៖៣០​នាទី នៅ​ចំណុច​ផ្លូវជាតិ​លេខ​៦ ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ កម្លាំង​នគរបាល​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍ បាន​ឃាត់ ទោចក្រយានយន្ត​ចំនួន​០១​គ្រឿង។

​មូលហេតុ​បេ​ី​កបរ​ក្នុង​ល្បឿន​លឿន បង្ហោះ រេ​ចុះ​រេ​ឡេ​ី​ង ដែល​អាច​បង្ក​គ្រោះ ដល់​អ្នក​ដ៏​ទៃ​ផង​ដែរ ។ (​បេ​ី​កបរ ដេក​លេ​ី​ម៉ូតូ​)។ ​ល្មើស​មាត្រា​៦ ចំណុច​៣​ក នៃ​អនុក្រឹត្យ​លេខ​០៣៩ (​ត្រូវ​ពិន័យ​ជា​ប្រាក់ ចំនួន ១០០,០០០​រៀល ករណី​ល្មើស បេ​ី​កបរ​យានជំនិះ បង្ហោះ រេ​ចុះ​រេ​ឡេ​ី​ង ឆាប​ឬ​គៀរ ) ។ ​បច្ចុប្បន្ន​ បាន​ធ្វេ​ី​កិច្ចសន្យា​អប់រំ ណែនាំ កុំអោយ​មាន​កំហុស​លេ​ី​ក​ក្រោយ​ទៀត និង​អនុញ្ញាតិ​អោយទៅ​វិញ ៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ