បញ្ចូនក្មេងទំនើងដេញកាប់គ្នាចំនួន ៣នាក់ទៅឃុំខ្លួនបណ្តោះអាសន្ន

0

ឧត្តរមានជ័យ ៖ ចោទទាំង ៣នាក់ ដែលជាជនដៃដល់ប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវភ្លោះកណ្តាលបឹងស្នោរ ភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពី ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។ នៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣នេះ ត្រូវបានលោក ចន សុភ័ក្រ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចឃុំខ្លួនបណ្តោះអាសន្ន ដោយជននេះត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទល្មើសដែលមានចែងឲ្យផ្ដន្ទាទោសតាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ