បុករះរថយន្ត ៩គ្រឿង នៅតាមផ្លូវជាលេខ៤ ត្រង់ចំណោតយាយម៉ៅ

0

កំពង់ស្ពឺ៖​ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោ​ង ១៤និង២០នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១០៣-១០៤ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកពីក្រោយរថយន្តចំនួ​ន០៩គ្រឿង ក្នុងដំណើរស្របទិសគ្នា បណ្តាលឲ្យស្លាប់០១នាក់ (ស្រី) នៅកន្លែងកើតហេតុ របួសធ្ងន់ចំនួន០២នាក់ (ប្រុស)។

ករណីនេះ កម្លាំងនគរបាលចរាចរណ៍​ នៃអធិការ​ដ្ឋា​ននគរបាលស្រុកភ្នំស្រួច​ និងកម្លាំងសង្រ្គោះ​ បាន​កំ​ពុងធ្វើចរាចរណ៍នៅកន្លែងកើតហេតុ និងសម្របស​ម្រួលលេីករណីនេះ កុំអោយកកស្ទះចរាចរណ៍​ និងជួយសង្រ្គោះមនុស្ស៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ