ករណី​អំពើលួច នៅចំណុច ក្នុងតូបលក់ចាប់ហួយ

0

កណ្ដាល​៖ ​ថ្ងៃ​ចន្ទ ២​រោច ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ មិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៤​នឹង​០០​នាទី នៅ​ចំណុច ក្នុង​តូប​លក់​ចាប់ហួយ ភូមិ​អរិយ​ក្សត្រ សង្កាត់​អរិយ​ក្សត្រ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​។ ជន​រង​គ្រោះ ឈ្មោះ ច​យ វ​ណ្ណា ភេទ​ស្រី អាយុ​៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់​ចាប់ហួយ មានទីលំនៅ​បច្ចុប្បន្ន ភូមិ​អរិយ​ក្សត្រ​សង្កាត់​អរិយ​ក្សត្រ ក្រុង​អរិយ​ក្សត្រ ខេត្តកណ្តាល​។

ជនសង្ស័យ​ចំនួន ០១ នាក់
១- ឈ្មោះ ពៅ សម្បត្តិ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​សំណង់ ទីលំនៅ​បច្ចុប្បន្ន ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លេ​ី​ក​ដែក ខេត្តកណ្តាល (​ឃាត់ខ្លួន​)
តេស្ត​ទឹកនោម​រក​សារធាតុ​ញៀន អវិជ្ជមាន​(-)

សំភា​រះ​បាត់បង់
១-​កាបូប​ពណ៌​លឿងចាស់​ចំនួន​០១
២-​ប្រាក់​រៀល​ចំនួន ២១៤៥០០ រៀល
៣-​កាត​Smart ១​ដុល្លា​ចំនួន​១០​សន្លឹក និង​៦០០០​រៀល​ចំនួន​០៣​សន្លឹក
៤-​កាត​ទូរស័ព្ទ​metfone ១​ដុល្លារ​ចំនួន​០២​សន្លឹក
៥-​កាត​ទូរស័ព្ទ Cellcard ១​ដុល្លារ ចំនួន​០២​សន្លឹក​និង ៥០០០​រៀល ចំនួន​០២​សន្លឹក
៦-​ទូរស័ព្ទ​ម៉ាក VIVO ពណ៌​ទឹកប៊ិច ចំនួន​០១​គ្រឿង
៧-​ទូរស័ព្ទ​ម៉ាក MIUI​ពណ៌​ស​ចំនួន​០១ គ្រឿង
៨-​ខ្សែ​ក​ផ្លា​ក​ទី​ន ទម្ងន់​ពីរ​ជី ចំនួន​០១​ខ្សែ

វត្ថុ​តាង​ចាប់​យក
១-​កាបូប​ពណ៌​លឿងចាស់​ចំនួន​០១
២-​ប្រាក់​រៀល​ចំនួន ២១៤៥០០ រៀល
៣-​កាត​Smart ១​ដុល្លា​ចំនួន​១០​សន្លឹក និង​៦០០០​រៀល​ចំនួន​០៣​សន្លឹក
៤-​កាត​ទូរស័ព្ទ​metfone ១​ដុល្លារ​ចំនួន​០២​សន្លឹក
៥-​កាត​ទូរស័ព្ទ Cellcard ១​ដុល្លារ ចំនួន​០២​សន្លឹក​និង ៥០០០​រៀល ចំនួន​០២​សន្លឹក
៦-​ទូរស័ព្ទ​ម៉ាក VIVO ពណ៌​ទឹកប៊ិច ចំនួន​០១​គ្រឿង
៧-​ទូរស័ព្ទ​ម៉ាក MIUI​ពណ៌​ស​ចំនួន​០១ គ្រឿង
៨-​ខ្សែ​ក​ផ្លា​ក​ទី​ន ទម្ងន់​ពីរ​ជី ចំនួន​០១​ខ្សែ
(​របស់​ជន​រង​គ្រោះ​)

នៅ​ថ្ងៃ​ទី​០៥.៦.២០២៣ វេលា​ម៉ោង ១៤:០០​នាទី ជន​រង​គ្រោះ​ឈ្មោះ សយ វ​ណ្ណា ដេក​លេ​ី​អង្រឹង​មេ​ី​ល​ទូរ​សព្ទ​និង​មេ​ី​ល​កូន​ក្នុង​តូប​លក់​ចាប់ហួយ ដោយ​ដាក់​កាបូបស្ពាយ​នៅ​លើ​តុ​ក្បែរ​អង្រឹង​ចំណែក​ប្ដី​របស់​ជន​រង​គ្រោះ​កំពុង​បោស​សំរាម​នៅ​ខាងក្រោយ​រោង​លក់​ចាប់ហួយ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ​ពៅ សម្បត្តិ បាន​ដើរ​ចូល​មក​ក្នុង​តូប​លក់​ចាប់ហួយ​របស់​ជន​រង​គ្រោះ​លួច​យក​កាបូប​ដាក់​សម្ភារៈ​របស់​ជន​រង​គ្រោះ​ដែល​ទុក​នៅ​លើ​តុ​ហើយ​រត់​ចេញ​ទៅ​ក្រៅ​នៅ​ក្នុង​កាបូប​នោះ មាន លុយ​ចំនួន ២១៤៥០០​រៀល កាត​ទូរ​សព្ទ​Smart ១​ដុល្លារ ចំនួន​១០​សន្លឹក និង​៦០០០​រៀល​ចំនួន ០៣​សន្លឹក កាត​ទូរស័ព្ទ​metfone ១​ដុល្លារ ចំនួន​០២​សន្លឹក កាត​ទូរស័ព្ទ Cellcard ១​ដុល្លារ ចំនួន​០២​សន្លឹក និង​៥០០០​រៀល​ចំនួន​០២​សន្លឹក ទូរស័ព្ទ​ម៉ាក VIVO ពណ៌​ទឹកប៊ិច​ចំនួន ០១​គ្រឿង ទូរស័ព្ទ​ម៉ាក MIUI ពណ៌​ស​ចំនួន​០១​គ្រឿង ខ្សែ​ក​ប្លា​ទី​ន​ទម្ងន់​ពីរ​ជី​ចំនួន​០១​ខ្សែ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ក៏​បាន​រត់​ដេញ​តាម​និង​ស្រែ​កថា​ចោរ​ៗ​ឲ្យ​អ្នក​ជិតខាង​ជួយ​ចាប់ ជនសង្ស័យ ឈ្មោះ ពៅ សម្បត្តិ បាន​ទម្លាក់​កាបូប​ចោល​ហើយ​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ក្បែរ​ផ្ទះ​យាយ​របស់​ជន​រង​គ្រោះ បន្ទាប់​មក​បងប្អូន​ជន​រង​គ្រោះ​និង​អ្នក​ជិតខាង​បាន​ចេញ​ជួយ​ដើរ​រក ជនសង្ស័យ​បាន​ប្រហែល​ពីរ​នាទី​ទើប​ឃើញ​ជនសង្ស័យ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ យក​មក​ប្រគល់​មក​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​អរិយ​ក្សត្រ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា​ខ្លួន​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចូល​លួច​កាបូប​របស់​ជន​រង​គ្រោះ​ក្នុង​រោង​លក់​ចាប់ហួយ​រួច​រត់​ចេញ​គេចខ្លួន​តែ​ត្រូវ​បាន​ជន​រង​គ្រោះ​រត់​ដេញ​តាម​ពីក្រោយ និង​ស្រែ​កថា​ចោរ​ៗ ខ្លួន​ភ័យ​ក៏​ទន្លាក់​កាបូប​ចោល​រត់គេច​ខ្លួន​ចូល​ក្នុង​ព្រៃ​តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន​យក​មក​ប្រគល់​ឲ្យ​សម្ថ​កិច្ច​តែ​ម្ដង​។ បច្ចុប្បន្ន ជនសង្ស័យ​បាន​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​អរិយ​ក្សត្រ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ