បាត់ដំបង៖ នៅថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៥នឹង៣០នាទី លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង សហការជាមួយប៉ុស្តិ៍នគរបាររដ្ឋបាលបឹងរាំង បានចុះបង្ក្រាបករណីល្បែងស៊ីសង (កត់កន្ទុយលេខឆ្នោត) នៅក្នុងមូលដ្ឋានត្រង់ចំណុចក្នុងផ្សារ ខេ.អ.ឌី ក្រុមទី០២ ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ០១លើក។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៥នាក់
១.ឈ្មោះ នាម ឡាង ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរលក់ដូរ
២.ឈ្មោះ ចម ផល្លា ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរលក់ដូរ
៣.ឈ្មោះ ឈួន កូឡាប ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង
៤.ឈ្មោះ សុង សុភី ភេទស្រីអាយុ ៣៣ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរលក់ដូរ
៥.ឈ្មោះ មួយ ទៀង ភេទស្រីអាយុ ៣៦ឆ្នាំ រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរលក់ដូរ។
វត្ថុតាងដកហូតរួមមាន៖
-ក្រដាសកត់កន្ទុយលេខចំនួន ៦ក្បាល
-បន្ទាត់ចំនួន ៥ដើម
-ប៉ិចចំនួន ៦ដើម
-ម៉ាស៊ីនគិតលេខចំនួន ៥គ្រឿង
-ក្រដាសកាគារចំនួន ៦សន្លឹក ។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកកត់ឆ្នោតកន្ទុយលេខខុសច្បាប់ទាំង០៥នាក់ខាងលើត្រូវបានធ្វើការអប់រំនិងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ