ពោធិ៍សាត់៖ កាលពីថ្ងៃចន្ទ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១០និង០០នាទី សមត្ថកិច្ចបានទទួលដំណឹងពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែស្តុកថាមានករណីអត្តឃាត(ចងកសម្លាប់ខ្លួន)កេីតឡេីងត្រង់ចំណុចរោងគោខាងក្រោយផ្ទះរបស់សពស្ថិតនៅភូមិចំរេះ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀងបានឲ្យដឹងថាសពមានឈ្មោះ ផល្លា រក្សា ភេទប្រុសអាយុ២៩ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលេីបានចងកនឹងក្រម៉ាពោះគោពណ៌បៃតងនៅនឹងរោងគោក្រោយផ្ទះ។ សពត្រូវបានក្រុមគ្រួសារស្រាយចំណងនឹងលាងសំអាតដាក់តម្កល់លេីគ្រែក្រោមផ្ទះដេកក្បាលទៅទិសខាងលិច។ យោងតាមការពិនិត្យសាកសពជាមួយគ្រូពេទ្យជំនាញកោសល្យវិច្ឆ័យខេត្តពោធិ៍សាត់នឹងការបំភ្លឺជុំវិញកន្លែងកេីតហេតុ សពមានសម្បុរខ្មៅ ស្រអែម សក់ខ្លី មានកម្ពស់១,៦០ម៉ែត្រ ផ្នែកក្បាលមានចេញឈាមតាមច្រមុះនឹងមាត់គ្មានស្លាកស្នាមអ្វីទេ ផ្នែកកគ្មានស្លាកស្នាម អ្វីទេផ្នែកដងខ្លួនពោះទ្រូង ខ្នង គ្មានស្លាកស្នាម ផ្នែកអវៈយវៈគ្មានស្លាកស្នាម ប្រដាប់ភេទមានចេញទឹកកាម ទ្វាលាមកគ្មានលាមក។
សមត្ថកិច្ចជំនាញបានធ្វើការពិនិត្យតែផ្នែកខាងក្រៅនៃរាង្គកាយនៃសពតែប៉ុណ្ណោះ សាកសពឈ្មោះផល្លា រក្សា ស្លាប់បណ្តាលមកពីធ្វេីអត្តឃាត(ចងកសម្លាប់ខ្លួន)ពិតប្រាកដមែន។សាកសពស្លាប់លើស១២ម៉ោងឡើង ការស្លាប់នេះពុំមានពាក់ព័ន្ធនិងអំពើហិង្សារឺឃាតកម្មឡើយ។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យឈ្មោះ ឨ សុខនី ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើត្រូវជាម្តាយរបស់សពយកតម្កល់ធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ