កូនភ្លោះ ២នាក់ កើតក្នុងថ្ងៃតែមួយ!! ពេលនេះលង់ទឹកស្លាប់ក្នុងថ្ងៃតែមួយដូចគ្នា!

0

បាត់ដំបង៖ នៅថ្ងៃពុធ ៥កើត ខែជេស្ឋឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១១នឹង០៥នាទីព្រឹក ចំណុចកំពោតអណ្តូង ស្ថិតនៅភូមិព្រៃចក ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីក្មេងប្រុស០២នាក់លង់ទឹកស្រះស្លាប់ ជនរងគ្រោះ ១.ឈ្មោះ គា វិសាត ភេទប្រុស អាយុ០១ឆ្នាំ ០៨ខែ និង២.ឈ្មោះ គា វិសាល ភេទប្រុស អាយុ ០១ឆ្នាំ ០៨ខែ ក្មេងទាំង០២នាក់ជាបងប្អូនភ្លោះនឹងគ្នា រស់នៅភូមិព្រៃចក ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា​ គ្រោះថ្នាក់លង់ទឹកលេីក្មេងប្រុសទាំងពីរនាក់នេះកេីតឡេីង​ ខណៈពេលម្តាយដេកលក់ហេីយក្មេងទាំង០២នាំគ្នាទៅលេងទឹកស្រះនៅក្រោយផ្ទះប្រហែល៣០ម៉ែត្រ ក៏បណ្តាលអោយលង់ទឹកស្លាប់តែម្តង។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនឹងវិភាគទីកន្លែងកើតហេតុលើជនគ្រោះទាំងពីរនាក់ ពិតជាលង់ទឹកស្រះស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖​ នាយកដ្ឋានផ្សព្វផ្សាយអប់រំ