ពោធិ៍សាត់៖ ជនសង្ស័យឈ្មោះ សៅ ផាត់ថៃ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់កាល ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ លើកុមារីរងគ្រោះអាយុ០៩ឆ្នាំ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅវេលាម៉ោង១៧និង១៨នាទី ថ្ងៃទី២៥ខែឧសភា ឆ្នាំ២០២៣ នៅចំណុចផ្ទះរបស់ឈ្មោះ ចាន់ ភាព ស្រីអាយុ៣៦ឆ្នាំ ស្ថិតនៅភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ។
លោកវរសេនីយ៍ទោ ម៉ែន សុឃី អធិការរង នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានបញ្ជាក់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានតាមរយៈទូរសព្ទ ពីលោកមេភូមិជ្រៃក្រឹម ឈ្មោះ ជិន ខ្លី បានរាយការណ៍ មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង អំពីករណីរំលោភសេពសន្ថវៈខាងលើ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងចំនួន០៣នាក់ សហការជាមួយ លោកមេភូមិជ្រៃក្រឹមចំនួន០១នាក់និង ប្រជាការពារភូមិជ្រៃក្រឹមចំនួន០៥នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី សំ គ្រៀន ឋានៈនាយប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវ ត្រួតពិនិត្យកុមារី ជនរងគ្រោះ ឈ្មោះ រ-ច-ម ភេទស្រី អាយុ ០៩ឆ្នាំមុខរបរសិស្ស រស់នៅភូមិ.ឃុំ បានឆ្លើយបំភ្លឺប្រាប់សមត្ថកិច្ចយើងថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៤២នាទី ជនសង្ស័យ ឈ្មោះ សៅ ផាត់ថៃបានបបួលជនរងគ្រោះចូលទៅក្នុងបង្គន់ រួចជនសង្ស័យបានចាប់ឱប ហើយយកដៃស្រាតខោជនរងគ្រោះចេញត្រឹមជង្គង់ ហើយជនសង្ស័យក៏បានស្រាតខោខ្លួនឯង និងទាញប្រដាប់ភេទរបស់ខ្លួន ដាក់បញ្ចូលទៅក្នុងប្រដាប់ភេទរបស់ជនរងគ្រោះ បានប្រហែល០២នាទីក៏ដកប្រដាប់ភេទវិញ ហើយងើបស្លៀកខោដើរចេញមកក្រៅ ស្រាប់តែម្តាយជនរងគ្រោះឈ្មោះ វត្ត កែម ភេទស្រីអាយុ៣៦ឆ្នាំ បានមកទាន់ឃើញសកម្មភាពបែបនេះ ក៏រាយការណ៍ជូនលោកមេភូមិ ហើយជនរងគ្រោះ បានឆ្លើយប្រាប់ម្តាយថាជនសង្ស័យខាងលើធ្លាប់បានចាប់រំលោភខ្លួនបានចំនួនពីរលើកមកហើយ កាលពីកន្លះខែមុន ។ បន្ទាប់ពីជនរងគ្រោះបំភ្លឺរួច សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើនៅចំណុចកើតហេតុ និងនាំខ្លួនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងដើម្បីសួរនាំ ។
លោកអធិការរងបានបន្តថា ក្រោយសមត្ថកិច្ចបានសួរបំភ្លឺ ជនសង្ស័យខាងលើ បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចយើងថា ខ្លួនពិតជាបានចាប់រំលោភទៅលើជនរងគ្រោះបានសម្រេចបានចំនួនបីលើកពិតប្រាកដមែន បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ