កំពង់ស្ពឺ៖ នៅថ្ងៃព្រហស្បត្តិ៍៦កើត ខែជេស្ទ ឆ្នាំថោះ ពស ២៥៦៧ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣វេលាម៉ោង១០:០៥នាទីមានករណីលួចដោយមានស្ថានទម្ងន់ទោស(កំហែងយកម៉ូតូ)មួយកើតឡើងនៅចំណុចខាងជើងភូមិឬស្សីមួយគុមសង្កាត់ត្រាចទងក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺ បង្ករដោយក្រុមចោរចំនួន១ក្រុមមានគ្នា៤នាក់ (ម្នាក់រត់គេចខ្លួន) ជិះម៉ូតូ២គ្រឿងម៉ាកស្កុបពីព័ណសគ្មានផ្លាកលេខ១គ្រឿង និងម៉ាកស្កុបពណ៍ខ្មៅ១គ្រឿងគ្មានផ្លាកលេខ ហើយជនសង្ស័យមានដូចខាងក្រោម៖
១.ឈ្មោះសែន បូរិន ហៅស្រស់ភេទប្រុសអាយុ៣២ឆ្នាំនៅភូមិរំលិចសង្កាត់ព្រះស្រែក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺ
២. ឈ្មោះ ម៉េវ នាង ហៅឃ្នាង ភេទប្រុសអាយុ២៨ឆ្នាំនៅភូមិអង្គតាឯកឃុំភ្នំតូចស្រុកសាមគ្គីមុនីជ័យ។
៣. ឈ្មោះវឿន វិលវិញភេទប្រុសអាយុ២០ឆ្នាំនៅភូមិតារាសង្កាត់ព្រះស្រែក្រុងឧដុង្គម៉ែជ័យ។
មានកាន់ដុំបងបានធ្វើសកម្មភាពទៅគំរាមគំហែងទៅលើជនរងគ្រោះដែលអង្គុយនៅកញ្ចុះក្បែម៉ូតូហើយបានយកម៉ូតូជនរងគ្រោះម៉ាកសង់សេរី២០២២ពណ៏ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1V3410របស់ជនរងគ្រោះឈ្មោះសល់ សីហាភេទប្រុសអាយុ៣៤ឆ្នាំរស់នៅភូមិបែកឃ្លោកសង្កាត់ក្សេមក្សាន្តក្រុងឧដុង្គម៉ែជ័យខេត្តកំពង់ស្ពឺក្រោយពេលពួកវាធ្វើសកម្មភាពរួចបានជិះម៉ូតូចេញទៅទិសខាងកើតបាត់។ក្រោយមកជនរងគ្រោះបានតេទូរស័ព្ទប្ដឹងសមត្ថកិច្ចអោយជួយអន្តរាគមន៍ចាប់ជនសង្ស័យភ្លាមនោះកំលាំងសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុនិងសាកសួរជនរងគ្រោះបានកំណត់មុខសញ្ញាដែលមានភិនភាគរួចបានឃាត់មុខសញ្ញាបានចំនួន៣នាក់និងម៉ូតូស្កុបពី១គ្រឿងយកមកសាកសួរហើយបានសារភាពថាខ្លួននិងបក្សពួកបានគំរាមគំហែងយកម៉ូតូរបស់គេពិតប្រាកដមែន។
បច្ចុប្បន្នកំលាំងជំនាញបានធ្វើការដកហូតម៉ូតូពីជនសង្ស័យបានចំនួន៣គ្រឿង ម៉ូតូរបស់ជនរងគ្រោះ(បានប្រគល់អោយម្ចាស់ដើមវិញ), ម៉ូតូសង់សេរីឆ្នាំ២០០៨ចំនួន១គ្រឿង(ដោះក្បាំងនិងផ្លាកលេខ) និងម៉ូតូម៉ាកស្កុបពី១គ្រឿងព័ណខ្មៅគ្មានផ្លាកលេខរបស់ជនសង្ស័យដែលជិះធ្វើសកម្មភាពនិងឃាត់ខ្លួនជនសង្ស័យ៣នាក់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកឧដុង្គដើម្បីបន្តនិតិវិធី៕