ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចពូក​ដេក, ម៉ូ​ទ័​រ​បូមទឹក និងអា​គុយ​

0

កំពង់ឆ្នាំង​៖ ដោយ​បានការ​អនុញ្ញាត ពី​លោក​ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង និង​មានការ​សម្របសម្រួល​ពី ឯកឧត្តម ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ ឈ្មោះ ម៉ប អឿ​ន ភេទ​ស្រី អាយុ​៦៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន្ន នៅ​ភូមិ​ត្រោក​កើត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នៅ​វេលា​ម៉ោង​០២:១០​នាទី​រសៀល ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៣ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០១​នាក់ ឈ្មោះ គង់ បូ​រ៉ា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ត្រោក​កើត ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​(​នៅ​ចំណុច​កើតហេតុ​) ​ពី​បទ (​លួច​) និង​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា។ វត្ថុ​តាង​ដកហូត​រួម​មាន​​ពូថៅ​ដៃ ដង​ឈើ​ចំនួន ០១។ ចំពោះ​សម្ភារៈ​ដែល​ជនសង្ស័យ​បាន​លួច​យក​រួម​មាន ពូក​ដេក ០១ ម៉ូ​ទ័​រ​បូមទឹក​០១​គ្រឿង អា​គុយ​ចំនួន​០១ (​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​)​។

ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​មក​ការិយាល័យ​ជំនាញ និង​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣ ដើម្បី​អនុវត្ត​នីតិវិធី​៕

ប្រភព៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង