កោះកុង៖ ថ្ងៃអង្គារ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ វេលាម៉ោង១៩និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចណ៍ រវាងរថយន្ត និងម៉ូតូ ទិសដៅបញ្ច្រាស់គ្នាពីកើតទៅលិច នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង(កែងឆ្នេរ២០០០)បណ្តាលអោយមនុស្ស០២នាក់ស្លាប់ប្រុស។
សពឈ្មោះ លី គឹមឡេង អាយុ ៣០ឆ្នាំ មុខរបរ នេសាទនៅភូមិ២ ឃុំបា៉ក់ខ្លង ស្រុកមណ្ឌលសីមា និងសពឈ្មោះ ជ្រូក មុខរបរកម្មករ នៅភូមិ២ ឃុំបា៉ក់ខ្លង ស្រុកមណ្ឌលសីមា បើកម៉ូតូម៉ាក Scopi ពណ៌ស គ្មានស្លាកលេខ។ជនបង្កបើករថយន្តម៉ាកTACOMAពាក់ស្លាកលេខ2A-2978 ក្រោយកើតហេតុរត់គេចខ្លួន (មិនស្គាល់អត្តសញ្ញាណ)។ មូលហេតុ ភាគីខាងឡានបើកបរលឿន ខ្វះការប្រុងប្រយ័ត្ន។
បច្ចុប្បន្ន ចំណែកជនបង្កសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ រីឯម៉ូតូ និងឡាន ផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាន ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ