ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួច​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​កង់​បី​ ០១​គ្រឿង​

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ០៨:២០​នាទី​ព្រឹក កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​ដើម​គរ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​បង្ក្រាប​ជាក់ស្ដែង​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ពី​បទ​លួច​(​លួច​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​កង់​បី​០១​គ្រឿង​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​០៩ ផ្លូវ​លេខ​២៤៣ ក្រុម​ទី​១២ ភូមិ​២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​​ឈ្មោះ ស៊ី​ណា ស៊ីនួន ហៅ អា​សក់​ក្រហម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ មានស្រុក​កំណើត ភូមិ​ក្អោ​ត ឃុំ​ព្រៃ​ទទឹង ស្រុក​មេ​សាង ខេត្តព្រៃវែង ។ វត្ថុ​តាង​ចាប់​យក​មាន​​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​កង់​បី​ចំនួន​០១​គ្រឿង (​ចាប់​យក​នៅ​កន្លែង​ប្លុង​ចោល​ភូមិ​ត្រពាំង​ស្វាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ជា​របស់​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ​ឈ្មោះ ស៊ី​ណា ស៊ីនួន ហៅ អា​សក់​ក្រហម លួច​យក​) បាន​ធ្វើការ​ប្រគល់​ជូន​រង​គ្រោះ​វិញ តាម​ការ​ស្នើ​សុំ ។ ជន​រង​គ្រោះ​ឈ្មោះ អ៊ុំ ក្លឹ​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ លក់​ផ្លែ​ឈើ ស្នាក់​នៅផ្ទះ​ជួល​លេខ​០៩ ផ្លូវ​លេខ​២៤៣ ក្រុម​ទី​១២ ភូមិ​២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ប​ច្ចប្ប​ន្ន​៖ ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក