កំពង់ស្ពឺ៖ នាល្ងាចនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានការបញ្ជាផ្ទាល់ពីលោកអធិការនគរបាលស្រុក កម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង បានឃាត់ក្មេងធ្វើសកម្មភាពបង្ហោះម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រ ៣៤-៣៥ ស្ថិតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំនួន ២ នាក់ ៖
១.ឈ្មោះ គង់ គីមីត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិស្លា ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកបើក)
២.ឈ្មោះ យ៉ាង សុខលាង ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ (អ្នកជិះក្រោយ)
ប្រើប្រាស់មធ្យោបាយម៉ូតូ ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ ២០២២ ពណ៍ ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1V-5214។ ករណីនេះបានធ្វើកិច្ចសន្យាអប់រំណែនាំ និងប្រគល់ជូនអាណាព្យាបាលអប់រំណែនាំបន្ដ៕
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកសំរោងទង