ចាប់បានជនសង្ស័យ ២នាក់ក្រោយធ្វើការគាស់ផ្ទះចូលលួចម៉ូតូ ២គ្រឿង និងទូរស័ព្ទ ១០គ្រឿង

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង ១១ និង ៣០ នាទី កម្លាំង​ជំនាញ​របស់​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវ​មិន​ចាំ​លេខ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​កាប់​គាស់​ទម្លុះទម្លាយ (​ឆ្កឹះ​សោ​ទ្វារផ្ទះ​ឲ្យ​របើក​ចូល​លួច​យក​ម៉ូតូ​ចំនួន​០២​គ្រឿង​ម៉ាក​ហុងដា​SCoopy-I ពណ៌ ស សេរី​ឆ្នាំ​២០១៩ លេខ​តួ លេខ​ម៉ាស៊ីន​១៣៨៣២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១IQ-៥៩២២ , ម៉ូតូ​ម៉ាក​ហុងដា​PCX ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១១ លេខ​តួ ១០៣៣៦៣៤ លេខ​ម៉ាស៊ីន ១០៣៣៦៣២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១IF-៥៧៩៧ និង ទូរ​សព្ទ័​ដៃ​ចម្រុះ​ម៉ាក​ចំនួន​១០​គ្រឿង​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​៤៣​ដេ ផ្លូវ​លេខ​៧០ ភូមិ​១៩ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង ២២ និង​០០ នា​ទ បញ្ជូន​មក​ការិយាល័យ​ដើម្បី​ចាត់ការ​តាម​នីតិវិធី ៖

១-​ឈ្មោះ ហេង សំណាង ហៅ ឈុ​ន វិ​ឆ័​យ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ
២-​ឈ្មោះ វ៉ា​ន់ ឌី ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ

ភស្តុ​តាង​ចាប់​យក
-​ម៉ូតូ​ម៉ាក​ហុងដា​SCoopy-I ពណ៌​ស សេរី​ឆ្នាំ​២០១៩ លេខ​តួ លេខ​ម៉ាស៊ីន​១៣៨៣២ ពាក់​ផ្លា​ក លេខ ភ្នំពេញ​១IQ-៥៩២២ ចំនួន ០១ គ្រឿង
-​ម៉ូតូ​ម៉ាក​ហុងដា​PCX ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១១ លេខ​តួ ១០៣៣៦៣៤ លេខ​ម៉ាស៊ីន ១០៣៣៦៣២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១IF-៥៧៩៧ ចំនួន ០១ គ្រឿង
-​ទូរ​សព្ទ័​ដៃ​ចំនួន ០៩ គ្រឿង​មាន ទូរស័ព្ទ​ដៃ​ម៉ាក mi (​មី​) ពណ៌ ខ្មៅ (​គ្មាន​ស៊ី​ម​) ចំនួន ០៤ គ្រឿង ,​ទូរស័ព្ទ​ដៃ​ម៉ាក​mi (​មី​) ពណ៌ ទឹកមាស (​គ្មាន​ស៊ី​ម​)​ចំនួន​០២ គ្រឿង ,​ទូរស័ព្ទ​ដៃ ម៉ាក​mi(​មី​) ពណ៌​ផ្កាឈូក​(​គ្មាន​ស៊ី​ម​) ចំនួន ០១ គ្រឿង ,​ទូរស័ព្ទ​ដៃ​ម៉ាក​honor ពណ៌​ទឹកប្រាក់ (​គ្មាន​ស៊ី​ម​) ចំនួន​០១ គ្រឿង​,​ទូរស័ព្ទ​ដៃ​ម៉ាក​honor ពណ៌ ខ្មៅ (​គ្មាន​ស៊ី​ម​) ចំនួន ០១ គ្រឿង ។

ជន​រង​គ្រោះ ​ឈ្មោះ សុំ ស៊ី​ម ភេទ ស្រី អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៣​ដេ ផ្លូវ​លេខ​៧០ ភូមិ​១៩ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ លក់ដូរ។

សម្ភារៈ​បាត់បង់
-​ម៉ូតូ​ចំនួន ០២ គ្រឿង​ម៉ាក​ហុងដា​PCX ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១១ ពាក់​ផ្លា​ក លេខ ភ្នំពេញ​១IF-៥៧៩៧ ,​ម៉ាក​ហុងដា​SCoopy-I ពណ៌ ស សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១IQ-៥៩២២ និង ទូរ​សព្ទ័​ដៃ​ចម្រុះ​ម៉ាក​ចំនួន​១០​គ្រឿង

គួរបញ្ជាក់ថាកាលពី​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង ២២ និង​០០ នាទី មាន​ករណី អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​កាប់​គាស់​ទម្លុះទម្លាយ (​ឆ្កឹះ​សោ​ទ្វារផ្ទះ​ឲ្យ​របើក​ចូល​លួច​យក​ម៉ូតូ​ចំនួន​០២​គ្រឿង​ម៉ាក​ហុងដា​SCoopy-I ពណ៌ ស សេរី​ឆ្នាំ​២០១៩ លេខ​តួ លេខ​ម៉ាស៊ីន​១៣៨៣២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១IQ-៥៩២២ , ម៉ូតូ​ម៉ាក​ហុងដា​PCX ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១១ លេខ​តួ ១០៣៣៦៣៤ លេខ​ម៉ាស៊ីន ១០៣៣៦៣២ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១IF-៥៧៩៧ និង​ទូរ​សព្ទ័​ដៃ​ចម្រុះ​ម៉ាក​ចំនួន​១០ គ្រឿង​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​៤៣​ដេ ផ្លូវ​លេខ​៧០ ភូមិ​១៩ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន ០៣ នាក់ មានឈ្មោះ ហេង សំណាង ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ ,​ឈ្មោះ វ៉ា​ន់ ឌី ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ និង​ឈ្មោះ ខ្មៅ ភេទ ប្រុស អាយុ​ប្រហែល ២៦ ឆ្នាំ ជនជាតិ ខ្មែរ បាន​នាំ​គ្នា​ដើរមក​ជួបជុំ​គ្នា​នៅ​ម្តុំ​ផ្សារ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ រួច​ហើយ​ក៏​បបួល​គ្នា​ចេញ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ លួច​យក​ទ្រព្យសម្បត្តិ ។ លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​បាន​នាំ​គ្នា​ដើរមក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​បានឃើញ​ផ្ទះ​ចាក់សោ​ពី​ខាងក្រៅ ហើយ​ស្ងាត់​ពុំ​មាន​មនុស្ស ជនសង្ស័យ​ឈ្មោះ វ៉ា​ន់ ឌី ក៏​បាន​ដើរ​ចូល​ទៅ​ធ្វើ​សកម្មភាព​យក​ដែក​សរសៃ​តូច​ទៅ​ឆ្កឹះ​សោ​ទ្វារផ្ទះ​នោះ​ឲ្យ​របើក ចំណែក​បក្ខពួក​រង់ចាំ​នៅ​ខាងក្រៅ​ជា​អ្នក​មើលផ្លូវ ។ ពេល​ឈ្មោះ វ៉ា​ន់ ឌី ឆ្កឹះ​សោ​ទ្វារផ្ទះ​របើក​រួច​ហើយ​បាន​ហៅ​បក្ខពួក​ឲ្យ​ចូល​ទៅ​ក្នុងផ្ទះ ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​ចំនួន ០២ គ្រឿង មាន​ម៉ាក​ហុងដា​PCX ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១១ ពាក់​ផ្លា​ក លេខ ភ្នំពេញ​១IF-៥៧៩៧ ,​ម៉ាក​ហុងដា​SCoopy-I ពណ៌ ស សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១IQ-៥៩២២ និង​ទូរ​សព្ទ័​ដៃ​ចម្រុះ​ម៉ាក​ចំនួន​១០​គ្រឿង ដាក់​ក្នុង​ប្រអប់​នៅ​លើ​តុ ដោយ​ឈ្មោះ ហេង សំណាង បើក​ម៉ូតូ​ម៉ាក​ហុងដា​PCX ពណ៌ ខ្មៅ សេរី​ឆ្នាំ​២០១១ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១IF-៥៧៩៧ ឌុ​ប​ឈ្មោះ ខ្មៅ និង​ឈ្មោះ វ៉ា​ន់ ឌី បើក​ម៉ូតូ​ម៉ាក​ហុងដា​SCoopy-I ពណ៌ ស សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១IQ-៥៩២២ ម្នាក់ឯង​ដោយ​យក​ទូរ​សព្ទ័​ដៃ​ដែល​ដាក់​នៅ​ក្នុង​ប្រអប់​នោះ​ទៅ​ជាមួយ​រួច​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​ភស្តុ​តាង​ចាប់​យក​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នី​វិ​តិ​ធី៕

ប្រភព៖ ការិយាល័យ នគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ